អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើស​រើស​ជើងឯងថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២-២០២៣
March 31, 2023 អ្នកទស្សនា :

ប៉ៃលិន៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ២ ០២២-២០២៣ បានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ នៅទីលាន កីឡ ដ្ឋានខេត្ត (ភ្នំចេក)  ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិ បាលខេត្តប៉ៃលិន ។

លោកជំទាវ  បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដ៏ប៉ិ​ន​ប្រស​ព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ី​ហ្គេម​លើ​ក​ទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹង​ខិត ខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ​២០​​២៣ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តា​ល​​ធន​ធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀប​ចំប្រកួតកីឡាគ្រប់ប្រភេទ​ប្រកប​ដោយ​ស្តង់ដា ។

 

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាករ កីឡាការានី មកពីតា​ម​​គ្រឹះស្ថាន សិក្សាទាំង បឋមសិក្សា និងមធ្យមសិក្សាទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះ ហើយ​បានគោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមា​ន​ស្មារតីស្រ​ឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ ពីព្រោះវិស័យអប់រំកាយ និងកីឡា ជាស​មាស​ភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សាដែលមិនអាចខ្វះមួយណាបានឡើយ ជាពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរ​បស់​កុមារឱ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរ ចំពោះមន្ទីរអប់រំ យុវ​ជន និងកីឡាខេត្ត ជាពិសេសគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃ​ដំបូងរហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ស្តែងចេញនូវ​កា​រទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរប​ស់​គណៈ​ក​ម្មការរៀបចំការប្រកួត និង ជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបា​នជោ​គ​ជ័យ ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹ​ង​ថា៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ​២០២​២-២០២៣នេះ មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែមីនាដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានសមាសភាពក្រុមកីឡាករកីឡាការិនីបឋមសិក្សាចូលរួមប្រកួត ចំនួន១១សាលា  មាន០៤​វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុស/ស្រីចំនួន ០៦ក្រុម ,បាល់ទះប្រុស/ស្រីចំនួន០៥ក្រុម ,បាល់បោះ​ប្រុ​ស/ស្រីចំនួន ០៦ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុ​បចំ​នួន​២៨៨នាក់ ស្រី ១២០នាក់ ចំណែកសមាសភាពក្រុមកីឡា​ករកីឡាការិនីមធ្យម​សិក្សាចូលរួ​មការប្រ​កួត​មាន ចំនួន ០៦សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុសស្រី ចំនួន០៤ក្រុម, បាល់ទះប្រុ​សស្រី​ចំ​នួន ០៦ក្រុម,បាល់បោះប្រុសស្រីចំនួន០៤ក្រុម និងអត្តពលកម្ម ចំនួន០៨ក្រុម ដែ​លមា​នកី​ឡាករ កីឡាការិនីសរុប ២៤០នាក់ ស្រី ១៣២នាក់ ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ