រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំស្តីពី ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
March 31, 2023 អ្នកទស្សនា :

តាកែវ ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំស្តីពី ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងប្រតិភូអមដំណើរក្រសួងមហាផ្ទៃ, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងមក តែងតែមានការចុះផ្សាយសារព័ត៌មានមួយចំនួន ឬបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងក្រុមក្មេងទំនើង បានធ្វើការគប់កញ្ចក់រថយន្តនៅតាមដងផ្លូវ ដែលបញ្ហានេះបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ២ និងលេខ៣ ដូច្នេះអាជ្ញាធរពាក់ព័ន្ធរួមគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីលុបបំបាត់បញ្ហានេះនៅតាមដងផ្លូវ តាមរយៈការល្បាតតាមផ្លូវជាតិ និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ហើយបើឃើញមានបញ្ហានេះ ត្រូវធ្វើការចាប់ខ្លួនជនបង្កយកទៅកាត់ទោស ទៅតាមផ្លូវច្បាប់ដោយគ្មានការយោគយល់អ្វីទាំងអស់។

ឯកឧត្តមសន្តិបណ្ឌិត បន្តថា ប្រសិនបើសមត្ថកិច្ចទប់ស្កាត់បានទាន់ពេលវេលា ចំពោះបញ្ហាក្មេងទំនើងគប់កញ្ចក់រថយន្តនេះបាន វាប្រាកដជាផ្ដល់ភាពកក់ក្ដៅយ៉ាងខ្លាំង ទៅដល់ប្រជាពលរដ្ឋ ជាពិសេសស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បានជំរុញឱ្យប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ទាំងអស់ ត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លាជាងមុន ក្នុងការបង្រ្កាប និងទប់ស្កាត់ក្រុមក្មេងទំនើង ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ព្រមទាំងបង្កើនជំនឿទុកចិត្តមកលើការដឹកនាំរបស់អាជ្ញាធ និងរាជរដ្ឋាភិបាលផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ