មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ ៥ចំណុច ក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត
April 30, 2024 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ប្រាក់ សំអឿង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត សូមធ្វើការផ្តាំផ្ញើការងារមួយចំនួនដល់អង្គសិក្ខាសាលា សម្រាប់អនុវត្តបន្តរួមមាន៖ 
១.ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលបានដាក់ចេញកន្លងមក ជាពិសេសបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ 
២.ការិយាល័យប្រជាពលរដ្ឋ ត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្តសាមី។ ត្រូវពង្រឹងការអនុវត្តការងារ សាមគ្គីភាពផ្ទៃក្នុង និងការងារជាក្រុមក្នុងដំណើរការ សម្រុះសម្រួលដោះស្រាយបណ្ដឹងនានាដែលទទួលបានពីប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។ 
៣.ការិយាល័យប្រជាពលរដ្ឋត្រូវផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីតួនាទី/ភារកិច្ច សិទ្ធិអំណាច និងសមត្ថកិច្ចរបស់ ការិយាល័យប្រជាពលរដ្ឋដូចជា ខិតប័ណ្ណ ផេកហ្វេសប៊ុក ឬគណនីបណ្តាញសង្គម គ្រុបតេលេក្រាម វេទិកាសាធារណៈ ឬកិច្ចប្រជុំនានា។ 
៤.ត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនពាក់ព័ន្ធនឹងជំនាញ ព័ត៌មានវិទ្យាបន្ថែម ដើម្បីអនុវត្តការងាររបស់ខ្លួនឱ្យស្របទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងត្រៀមខ្លួនសម្រាប់អនុវត្តការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈប្រព័ន្ធឌីជីថលផងដែរ។ 
៥. នៅពេលប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជិតដល់ពេលចប់អាណត្តិ ត្រូវផ្តល់ព័ត៌មានជូនប្រធាន ក្រុមប្រឹក្សាដែលជាប្រធានគណៈកម្មាធិការបោះឆ្នោតឱ្យចាប់ផ្តើមរៀបចំចាត់ចែងដំណើរការ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋថ្មីឱ្យបានមុនយ៉ាងតិច២ខែមុន ថ្ងៃចប់អាណត្តិការងារ ដើម្បីចៀសវាងការហួសអាណត្តិបំពេញការងាររបស់ខ្លួន។

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ