អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីការអន្តរាគមន៍ បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍
May 01, 2024 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួន ចុះពិនិត្យស្ថានភាពទឹកនៅប្រភពទឹក ១ មករា សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ដើម្បីការអន្តរាគមន៍ បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ។

នៅក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅ ប្រភពទឹកតាមបឹង ត្រពាំងមួយចំនួន ក៏មានការរីងស្ងួតជាបណ្ដើរៗ។ ព្រមទាំងបានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំ របស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក គ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ប្រភពទឹកទាំងនេះ ហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋយកទៅពង្រីកផ្ទៃដី ធ្វើស្រែប្រាំងនោះទេ គឺសម្រាប់ផ្គត់ផ្គង់មនុស្ស និងសត្វតែប៉ុណ្ណោះ។ ដូចនេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ត្រូវរក្សាប្រភពទឹកនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលតម្រូវការប្រើប្រាស់ប្រភពទឹក ពីក្រុមប្រតិបត្តករទឹកស្អាតមាន៣ទីតាំង ដែលមានតំបន់សេវាកម្ម ចំនួន ០៩ឃុំ ដែលមានគ្រួសារចំនួន ២៤.៣៩៣គ្រួសារ និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំង សរុបចំនួន១២.១២៦នាក់ផងដែរ។

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ