https://www.interior.gov.kh/report/detail/2250
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានមានប្រសាសន៍ថា មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខាខាងលើនេះគឺ ដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយខាងលើនេះហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី ៣ ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាលធ្វើការច្រោះរួចបង្ហូរចេញទៅសមុទ្រវិញ។ លោកអភិបាលរងខេត្តព្រះសីហនុ សម្រេចបិទនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នៅស្ថានីយ៍បូមទី៣។ លោកបានគូសបញ្ជាក់បន្ថែមថាជាគោលបំណងដ៍សំខាន់ ក្នុងកិច្ចការងារនេះគឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបានហូរចូលសមុទ្រឲ្យបានជាអតិបរមាចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។ លោកបានបន្ថែមថា ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុ មានរំពឹងថា អនាគត បញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបានហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។