អភិបាលខេត្តកំពង់ធំ អនុញ្ញាតឲ្យភាគីជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
March 27, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអនុញ្ញាតិឲ្យភាគីជប៉ុន ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការប្រើប្រាស់ទឹកស្អាត ក៏ដូចជាការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសដោយមានការចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានយកខេត្តកំពង់ធំ ជាខេត្តគោលដៅសម្រាប់ការផលិតទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងខេត្ត ។

      ក្នុងឱកាសនោះដែរ ភាគីជប៉ុន ដែលជាអ្នកអនុវត្តគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បានដាក់ចេញនូវផែនការយ៉ាងជាក់លាក់ក្នុងការចុះត្រួតពិនិត្យទីតាំងអនុវត្តគម្រោង និងខិតខំបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋខេត្តកំពង់ធំ តាមរយៈការពង្រឹងគុណភាពទឹកស្អាតឲ្យកាន់តែប្រសើរ ពង្រីកបណ្តាញឲ្យកាន់ទូលំទូលាយ ។

      ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ស្របពេលដែលកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋកាន់ច្រើនឡើង និងអាកាសធាតុមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលគ្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត មានសមត្ថភាពផលិតទឹកស្អាតរហូតទៅដល់ ៥០០០ម៉៣/ថ្ងៃ និងបណ្តាញចែកចាយប្រវែង ១៥១គីឡូម៉ែត្រទៀតផង។ ឯកឧត្តមបន្ថែមទៀតថា ប្រទេសជប៉ុន ជាប្រទេសមួយដែលឈានមុខគេ ក្នុងការផលិតទឹកស្អាត ហើយមានអនាម័យល្អ ក្នុងនោះ ឯកឧត្តម បានលើកឡើងអំពីស្ថានភាពក្នុងខេត្តកំពង់ធំ ដែលខេត្តមួយមានផ្ទៃដីធំទូលាយ និងសំបូរទៅដោយជីវជាតិ ដែលជាឱកាសមួយសម្រាប់អ្នកចង់មកវិនិយោគទុកនៅក្នុងទឹកដីខេត្តកំពង់ធំ ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ