ឯកឧត្តម វ៉ា ថន បានអញ្ជើញជួបសំណេះសំណាលជាមួយនិងនាយ-នាយរងនគរបាលនៃវរការពារ​ព្រំដែនគោកលេខ៦១៩
March 27, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនិង​នាយ-​នាយរង​នគរបាលនៃវរការពារព្រំដែនគោកលេខ៦១៩ ចំណុះឲ្យស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីអបអរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ 

    ឯកឧត្តម វ៉ា ថន បានសម្តែងនូវការកោត សសើរ និងលើកទឹកចិត្តដល់ កម្លាំងនគរបាលវរការពារព្រំដែន ដែលកន្លងមកមានការយកចិត្តទុកដាក់ និងភារកិច្ចការងារ បានសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាបានល្អនូវសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តមអភិបាលខេត្តបាន​ជម្រុញឲ្យ​នគរបាលវរការពារព្រំដែនទាំងអស់ខិតខំបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋដែលរស់តាមខ្សែបន្ទាត់ព្រំដែន និងការរឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យ និងក្រមសីលធម៌ ការរួមគ្នាបង្ករបង្កើនផល។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិការជូនអង្គភាពនគរ​បាលវរការពារព្រំដែនចំនួន​៥លានរៀល និងផ្តល់ជូននគរបាលវរការពារព្រំដែនចំនួន១៣០នាក់ ក្នុង១នាក់៣ម៉ឺនរៀល និងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតផងដែរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ