ខេត្តក្រចេះ៖ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមឲ្យសកម្មក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤
March 28, 2019 អ្នកទស្សនា :

       ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ នារសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពី អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត និងជាប្រធានធចិន្ត្រៃយ៍លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងតំណាងស្ថាប័ន អង្គភាព ខេត្ត ស្រុក ឃុំ សង្កាត់ ប្រមាណជាង៤០០នាក់ ។

       ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ពីការងារស្តានីតិសម្បទា ដោយខេត្តក្រចេះមានមណ្ឌលសម្រាប់ផ្តាច់សារធាតុញៀនចំនួន០១កន្លែង ដែលមានឈ្មោះ “ មជ្ឈមណ្ឌលអប់រំ ព្យាបាល បន្សាប និងស្តានីតិសម្បាទាអ្នកញៀនគ្រឿងញៀន ក្រចេះឱកាសថ្មី ” ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណការិយាល័យការពារ និងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។ ក្នុងនោះស្ថិតិជនញៀនគ្រឿងញៀនប្រចាំឆ្នាំ២០១៨ ដែលបានមកទទួលសេវាអប់រំ ព្យាបាល បន្សាប និងស្តារនីតិសម្បទា នៅក្នុងមជ្ឈមណ្ឌល រួមមាន ៖ អ្នកជាប់សារធាតុញៀន ៨៣នាក់ ស្រី០១ នាក់ សមាហរណកម្មចេញពីមណ្ឌល ៧៥ នាក់ ស្រី ០១ នាក់ និងជនកំពុងសម្រាកព្យាបាលក្នុងមណ្ឌល ៣៤នាក់ប្រុស ។ ដោយឡែកចាប់តាំងពីមណ្ឌលបើកទទួលយកអ្នកញៀនគ្រឿងញៀនមកធ្វើការព្យាបាល បន្សាប រហូតមកដល់ថ្ងៃនេះ ទទួលបានអ្នកញៀនគ្រឿងញៀន ១៦២នាក់ និងការធ្វើសមាហរណកម្មចំនួន ១២៨នាក់ ។ ហើយការងារសហប្រតិបត្តិការអន្តរជាតិ ក្នុងឆ្នាំ២០១៨នេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក បានលើកកម្ពស់ស្មារតីសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ធ្វើឲ្យនៅតាមព្រំដែនរបស់ខេត្តទាំង២ គឺខេត្តក្រចេះ និងខេត្តប៊ិញ ភឿក ប្រទេសវៀណាម ពុំមានសកម្មភាពបទល្មើសគ្រឿងញៀនកើតឡើងទេ ។ 

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោក លោកស្រី ដែលជាប្រធានស្ថាប័ន ពាក់ព័ន្ធកងកំលាំងអនុវត្តច្បាប់ គ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍន៏ និងប្រទេសជាមិត្ត ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងផុលផុស ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ។ និងត្រូវបន្តរួមគ្នាឲ្យបានសកម្មក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩ ដើម្បីក្នុងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបង្ករបរិយាកាសល្អសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលថ្មី ឱ្យបានជោគជ័យ។ ជាពិសេស អាជ្ញាធរ ភូមិ-ឃុំ-សង្កាត់ ត្រូវពង្រឹងពិនិត្យតាមដានពីសកម្មភាពប្រជាពលរដ្ឋរបស់ខ្លួន និងរាយការណ៍ពីអំពីអ្នកញៀនគ្រឿងញៀន ដល់ថ្នាក់លើដើម្បីបញ្ជូនយកទៅធ្វើការផ្តាច់ និងបន្សាបនៅមជ្ឈមណ្ឌល ហើយអាណាព្យាបាលត្រូវចូលរួមសហការក្នុងការបញ្ជូនសមាជិករបស់ខ្លួនឲ្យមកព្យាបាល និងបន្សាបផ្តាច់សារធាតុញៀនចេញពីខ្លួន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ