ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដឹកនាំកងកម្លាំងចម្រុះចុះពិនិត្យកន្លែងកើតហេតុ ដើម្បីស្រង់យកសពស្ត្រីរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងព្យាយាមឆ្លងអូរព្រំដែនត្រលប់មកពីប្រទេសថៃ
September 26, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នំា២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញពិនិត្យមើលដល់កន្លែងកើតហេតុ និងដឹកនាំកងកម្លាំងចម្រុះដោយផ្ទាល់ ស្រង់យកសពស្ត្រីរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងព្យាយាមឆ្លងអូរព្រំដែនត្រលប់មកពីប្រទេសថៃវិញ ដោយបានរកឃើញនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

       ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពស្ត្រីរងគ្រោះ និងបានឧបត្ថម្ភថវិកា ចំនួន ១លានរៀល ដល់ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងជួយរថយន្តដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតនាខេត្តត្បូងឃ្មុំ។

      ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសសើរ ដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំស្វែងរកសពស្ត្រីរងគ្រោះ ដោយមិនគិតពីការនឿយហត់ អស់រយៈពេល ១សប្តាហ៍មកហើយ រហូតរកឃើញសព ហើយបានប្រគល់ឱ្យសាច់ញាតិវិញ។

      សូមរំលឹកថា៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា ០៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា ក្នុងនោះជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួនមានឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិ អូរព្រំដែនកម្ពុជា+ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង ដោយអូសជនរងគ្រោះទៅតាមទឹកបាត់ទៅ ហើយរហូតមកដល់ពេលនេះ រកសពមិនទាន់ឃើញនៅឡើងទេ ដោយសារស្ថានភាពអូរនៅព្រំដែនមានព្រៃច្រើន និងសម្បូរទៅដោយ គ្រាប់មីន ធ្វើឱ្យក្រុមការងារ និងកងកម្លាំងចម្រុះពិបាកក្នុងការរុករកសពជនរងគ្រោះ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ