ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញទទួលអំណោយជាស្បៀងសម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត
September 27, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារបានទទួលព្រះអំណោយស្បៀងពីព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត និងជាចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត ជាពិសេសយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀង ដែលកំពុងមានបញ្ហាជីវភាពគ្រួសារ ដោយសារការផ្ទុះឡើងនូវជម្ងឺកូវីត-១៩។

      ព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត បានមានសង្ឃដីកាថា៖ អំណោយដែល ឧបត្ថម្ភនាពេល នេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយ ប្រគេនដល់ព្រះ សង្ឃ ក្នុងវត្ត ក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌ ហើយព្រះសង្ឃ ក៍បាន ផ្តល់ ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន សម្រាប់ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរា គ្មាន ទីពឹង និងបញ្ហាផ្សេងៗទៀត ដោយមិនប្រកានពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនា បច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តម ផាន់ ចាន់ធុល ក្នុងនាមរដ្ឋបាលខេត្ត និងគណៈ កម្ម ការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត សូមថ្លែងអំណរព្រះគុណ ចំពោះព្រះមេគណខេត្តទាំង២គណៈ និងព្រះសង្ឃគ្រប់វត្ត ដែលជានិច្ចកាល បានចូលរួមចំណែកក្នុងវិស័យអាណាចក្រ មានដូចជា៖ បច្ច័យ គ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន។

      សូមបញ្ជាក់ថា៖ ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិន ទទួលពីព្រះគ្រូរតនមុន្នី អ៊ា សុផន ព្រះមេគណខេត្ត រួមមាន៖ អង្ករ ចំនួន ២៥០០ គីឡូក្រាម ទឹកសុទ្ធ ៦០យួរ និងបាឡុងចំនួន ២៦ ផងដែរ សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ