រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
September 28, 2020 អ្នកទស្សនា :

       កំពង់ឆ្នាំង៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង ហៅកាត់ថា(គ.ក.ស.ក) នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំបើកកិច្ចប្រជុំត្រីមាសទី៣ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាព លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង ក្នុងនោះ មានការចូលរួមពី លោកជំទាវ ឈុំ ចាន់សុខ អនុប្រធានគណៈកម្មាធិការ ប្រធាន អនុប្រធានមន្ទីរ/អង្គភាព និងអង្គការដៃគូរពាក់ព័ន្ធជាច្រើនរូបទៀត។

      បន្ទាប់ពីលោកស្រី ពេជ្រ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអានរបាយការណ៍ អនុវត្តការងារ សម្រាប់ខែកញ្ញា និងផែនការសម្រាប់ខែកញ្ញា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត រួចមក លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ ចំពោះការពិភាក្សាលើរបាយការណ៍ការងារ ពិសេសដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរឱ្យកាន់តែប្រសើរឡើង សម្រាប់ធ្វើការកែតម្រូវ អក្ខរាវិរុទ្ធ ឃ្លោងឃ្លា ខ្លឹមសារ និងសំណូមពរនានា ដើម្បីឆ្លងក្រុមប្រឹក្សាខេត្ត អនុម័តរបាយការណ៍។

      ក្នុងឱកាសនោះដែរ លោកជំទាវ តុង ណារី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដែលបានជួយជំរុញឱ្យការងារស្ត្រីរបស់ខេត្ត សម្រេចបានលទ្ធផលយ៉ាងល្អនាពេលកន្លងមក និងខិតខំបន្តទៅមុខឱ្យកាន់តែល្អប្រសើរទ្វេឡើងបន្ថែមទៀត។ លើសពីនេះ ទៅទៀតការចុះជួយតាមមូលដ្ឋានរបស់លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលមានជំងឺកូវីដ១៩ កើតឡើងនេះ។

      សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត រួមមាន៖ ១.ពិនិត្យ និងកែសម្រួលសេចក្តីព្រាងកំណត់ហេតុប្រជុំខែសីហា ២.ពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០២០ ៣.កិច្ចពិភាក្សាបញ្ហាផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ