https://www.interior.gov.kh/report/detail/6896
រសៀលថ្ងៃពុធទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានប្រគល់ជែលអាល់កុលជូនទាំង ៩៣ឃុំសង្កាត់ ៦៤មណ្ឌលសុខភាព និង៥មន្ទីរពេទ្យបង្អែក ក្នុងខេត្តកំពត ដែលក្នុងមួយឃុំសង្កាត់ មណ្ឌលសុខភាព ទទួលបាន ជែលអាកុល ០១កេស និងមួយមន្ទីរពេទ្យបង្អែកទទួលបាន៥កេស សរុបទាំងអស់ ១៨២កេស ស្មើនឹង ៤៥៥០ដប។
សូមបញ្ជាក់ថា៖ ជែលអាល់កុលនេះ រដ្ឋបាលខេត្តទទួលបានមក ពីក្រុមហ៊ុន សារ៉ាយា (ខេមបូឌា) ខូអិលធីឌី។ ដោយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានប្រគល់ជូនក្រុងស្រុក ម្តងរួចទៅ ហើយ ដោយមួយក្រុងស្រុកទទួលបាន១០កេស សរុប៨០កេស (ស្មើនឹង ២,០០០ដប)៕
ប្រភព៖ រដ្ឋបាលខេត្តកំពត
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។