អាជ្ញាធរខេត្តសៀមរាប ចុះចែកអាកុល ​និងម៉ាស់ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនអាជីវករ​ផ្សាចាស់ និងរដ្ឋបាលសង្កាត់ស្វាយដង្គំ
December 03, 2020 អ្នកទស្សនា :

ថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពី​ អាជ្ញាធរមូលដ្ឋាន​ សមាជិក​ ស​សយក​ និងអ្នកពាក់ព័ន្ធ​ បាននាំយក​ អាកុល​ ចំនួន​៥០ដប​ និងម៉ាស់​ ចំនួន ៩​០០០ម៉ាស់​ ដែលជាអំណោយរបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនដល់អាជីវករ​ផ្សាចាស់​ បងប្អូន​លក់ដូរជុំវិញផ្សាចាស់​ អាជីវករលក់ដូរជុំវិញផ្សារទំនេីប​អង្គរត្រេតសិនធ័រ​ អ្នកបេីកបរម៉ូតូកង់បី​ ម៉ូតូឌុប​ និងចែកជូនដល់រដ្ឋបាលសង្កាត់ស្វាយដង្គំ​ ដេីម្បីយកទៅប្រេីប្រាស់​ និងចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលបានមករកសេវានៅមូលដ្ឋានសង្កាត់ស្វាយដង្គំ។

នាឱកាសចែកនេះដែរ​ លោក អភិបាលរងខេត្ត​ ក៏បានណែនាំ​ និងផ្ដាំផ្ញេីដល់បងប្អូនអាជីវករ​ទាំងអស់ឲ្យចូលរួមពាក់ម៉ាស់​ ធ្វេីអនាម័យ​ និងរស់នៅស្អាតទាំងអស់គ្នា​ ដេីម្បីរួមចំណែកការពារ​ និងទប់ស្កាត់ការរីករាលដាល​ នៃជំងឺកូវីដ១៩​ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លេីបញ្ហាសុខភាពរបស់បងប្អូនអាជីវករ​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីអាជ្ញាធរខេត្ត​។ សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃេីញថា​ អាជ្ញាធរខេត្តមិនបានព្រងើយកន្តើយ លើវិធានការនានា​ដេីម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩​ ពិសេសការរីករាលដាលក្នុងសហគមន៍។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖

1.កុំភ្លេចវិធានការពារពាក់ម៉ាស់ ឬក្រម៉ា

2.កុំភ្លេច ជែល អាកុល​ ឬលាងដៃនឹងសាប៊ូ

3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព​ និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ