រដ្ឋបាលខេត្តស្វាយរៀង រៀបចំត្រៀមកន្លែងចត្តាឡីស័កចំនួន​ ៥កន្លែងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០​
December 03, 2020 អ្នកទស្សនា :

អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩​ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំត្រៀមកន្លែងចត្តាឡីស័កចំនួន​ ៥កន្លែងសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០​ ក្រោមការយកចិត្តទុកដាក់របស​ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែងរួមមាន៖មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុករមាសហែក(ការិយាល័យកសិកម្មស្រុក) មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុកស្វាយជ្រំ(ការិយាល័យកសិកម្មស្រុក) មណ្ឌលចត្តាឡីស័កក្រុងបាវិត(សណ្ឋាគារ អ៉ឹម ម៊ីហៀង) មណ្ឌលចត្តាឡីស័កក្រុងស្រុកស្វាយរៀង(ផ្ទះសំណាក់គ្រូបង្រៀន) និងមណ្ឌលចត្តាឡីស័កស្រុកកំពង់រោទិ៍(សាលាបឋមសិក្សាព្រៃស្ទៀង)។

សម្រាប់បងប្អូនដែលចង់ពិគ្រោះយោបល់ និងមានការសង្ស័យ ចង់ធ្វើតេស្តសំណាក សូមទំនាក់ទំនងតាមទីតាំងដូចខាងក្រោម៖

១.ក្រុងស្វាយរៀង នៅមន្ទីរពេទ្យបង្អែកស្វាយរៀង 012 953 975/088 477 7765

២.ស្រុកស្វាយជ្រំ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ 077 929 213/088 732 4346

៣.ស្រុករមាសហែក នៅមន្ទីរពេទ្យបង្អែករមាសហែក 012 308 561

៤.ក្រុងបាវិត និងស្រុកចន្ទ្រា នៅមណ្ឌលសុខភាពបាវិត ឬមណ្ឌលសុខភាពមេសថ្ងក 012 977 561/089 937 846

៥.ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុករំដួល នៅមន្ទីរពេទ្យបង្អែកស្វាយទាប ឬមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល 097 335 3392 /097 861 9991៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ