អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខេត្ត
February 25, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខេត្ត(គ.ក.ស.ក) ក្រោមអធិបតីភាព លោកជំទាវ ស្លោម គឹមឡន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង លើកឡើងពីបញ្ហាប្រឈមស្រ្តី កុមារ ស្ថានភាពអប់រំ ស្ថានភាពអនាម័យ ស្ថានភាពសុខមាលភាព និងទារក ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអភិបាលរង ខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជាសមាជិកចូលរួម២០នាក់ ស្រី១៥នាក់នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ