អភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ​ក្រោមឱវាទ ចុះសួរសុខទុក្ខដល់ក្រុមការងារអន្តរក្រសួងចំនួនប្រាំក្រុមចុះ​វាស់វែងដីរដ្ឋ ដីប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច នៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា
February 25, 2021 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ នាថ្ងៃពុធ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណេីរដោយលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត​ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្តខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អាជ្ញាធរស្រុក​ ឃុំ​ ចុះសួរសុខទុក្ខដល់ក្រុមការងារអន្តរក្រសួងចំនួនប្រាំក្រុមចុះ​ វាស់វែងដីរដ្ឋ ដីប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច នៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។ ក្នុងការចុះសុខទុក្ខនេះដែរឯកឧត្តម អភិបាលខេត្ត បានផ្តល់នូវគ្រឿងឧបភោគ​បរិភោគ បរិក្ខារ និងថវិកាមួយចំនួន​ដល់ក្រុមការងារផងដែរ។

នៅក្នុងឱកាសចុះសួរសុខទុក្ខដល់ក្រុមការងារ​វាស់វែងដីធ្លីនេះដែរ​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ ខ្នើយចំនួន ១០ កន្ទេលចំនួន ១០ ភួយចំនួន ១០ ធុងទឹកចំនួន ១០ បោយដងទឹកចំនួន ១០ ដេីម្បីផ្តល់ជូនដល់អាជ្ញាធរស្រុកកែវសីមា សម្រាប់រៀបចំប្រើប្រាស់នៅកន្លែងធ្វើចត្តាឡីស័ក នៅអគារមណ្ឌលកុមារកំព្រា ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ