រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំផែនការសម្រាប់ត្រៀមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
March 26, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំផែនការសម្រាប់ត្រៀមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងតំណាងប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេច បានស្នើមក រដ្ឋបាលខេត្តកំពង់ចាម រៀបចំសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈ ជាស្រេចក្នុងករណីទំហំនៃការឆ្លងរីករាលដាលនៅតែបន្តកើនឡើង។ដោយឡែកចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គបច្ចុប្បន្ន ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ។

ជាមួយនឹងការត្រៀមលក្ខណៈក្នុងការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលខាងមុខនិងដោយផ្អែកលើបទពិសោធន៍នៃការអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងជំហានទី១ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អ្នកពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំទីតាំង និងរៀបចំក្រុមក្រុមគ្រូពេទ្យទទួលបន្ទុកការចាក់វ៉ាក់សាំង សំដៅធ្វើយ៉ាងណាមិនឲ្យមានការអនុវត្តការងារដោយរលូន និងមានភាពល្អប្រសើរ ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្ត សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ