ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩
March 26, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។ ពិធីនេះរៀបចំឡើងក្នុងបរិវេណសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក។

មានប្រសាសន៍ក្នុងពីធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដូច្នេះហើយទើបរដ្ឋបាលខេត្តកំពតធ្វើការចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់យកទៅចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីចូលរួមការពារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ឲ្យខាងតែបាននៃការឆ្លងជម្ងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្ត៣ការពារ ៣កុំ និងវិធានការណ៍របស់ក្រសួងសុខាភិបាល ឲ្របានគ្រប់ៗគ្នា ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបើមិនមានកិច្ចការណាចាំបាច់សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន។

សូមជម្រាបថាក្នុងពិធីនាព្រឹកនេះ រដ្ឋបាលខេត្តកំពតបានចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សង្កាត់ ដោយមួយឃុំ សង្កាត់ទទួលបាន៥០០ម៉ាស់ សរុប៩៣ ឃុំ សង្កាត់ ចំនួន៤៦,៥០០ម៉ាស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ