អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់កងកម្លាំង គ្រូពេទ្យ និងមន្រ្តីប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ភូមិសាស្រ្តខេត្តកែបទាំង០៣គោលដៅ
March 26, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រីប្រធានអនុសាខាក្រុង ស្រុក និងមន្រ្តីប្រតិបត្តិ បានអញ្ជើញពាំនាំយកនូវសេចក្តីផ្ញាំផ្ញើសួរសុខទុក្ខ និងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់កងកម្លាំង លោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តីប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ភូមិសាស្រ្តខេត្តកែបទាំង ០៣គោលដៅ របស់រដ្ឋបាលខេត្តកែប ។

នៅក្នុងឱកាសនេះ ឯកឧត្តម សោម ពិសិដ្ឋ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរដល់សុខទុក្ខបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់កាលៈទេសៈ។

ក្រៅពីនេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក៏បានណែនាំ ផ្តាំផ្ញើដល់កងកម្លាំង លោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តីប៉ុស្តិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ភូមិសាស្រ្តខេត្តកែបទាំង ០៣គោលដៅ របស់រដ្ឋបាលខេត្តកែប ត្រូវអនុវត្តការត្រួតពិនិត្យ វាស់កម្តៅឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ក្នុងកាយវិការទន់ភ្លន់ និងត្រូវអប់រំណែនាំដល់បងប្អូនដែលឆ្លងកាត់ ឫចូលមកក្នុងភូមិសាស្រ្តខេត្តកែបទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣កុំ ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ