អភិបាលខេត្តកណ្តាល អញ្ជើញប្រគេនគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា
March 26, 2021 អ្នកទស្សនា :

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកណ្ដាល បាននាំយកទេយ្យវត្ថុ រួមមាន ៖អង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគេនដល់ព្រះសង្ឃក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហា ។

ក្នុងឱកាសនោះ ឯកឧត្ដម បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រទេសជាតិបានជួបនឹងវិបត្តិនៃជំងឺកូវិដ-១៩ ដែលកំពុងរាតត្បាត ដែលធើ្វអោយប្រទេសជាតិ និងប្រជាពលរដ្ឋ មានការខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃ ។

ឯកឧត្ដម បានបន្តថា ចំពោះវិស័យព្រះពុទ្ធសាសនា ក៏បានរងផលលំបាកនៃជំងឺកូវីដ-១៩នេះ ផងដែរ ដូច្នេះក្នុងនាមអជ្ញាធរខេត្តក៏ដូចជាគណកម្មាធិការកាបាទក្រហមកម្ពូជាខេត្តឯកឧត្ដម តែងតែគិតគួរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ ក្នុងការជួយឧបត្ថម្ភសំភារៈ និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ។

ឯកឧត្តម ក៏បានអំពាវនាវដល់ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទប្រជាពលរដ្ឋ សូមចូលរួមអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ សំដៅចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តមអភិបាលខេត្ត បានទូលប្រគេនចៅអធិការវត្ត ក៏ដូចជាគណៈកម្មាការវត្ត ត្រូវអនុវត្តអោយបានជាប្រចាំនូវសារ របស់សម្តេចនាយករដ្ឋមន្ត្រី ដែលតំរូវអោយគ្រប់វត្តអារ៉ាមទាំងអស់ទូងស្គរ តាមការកំនត់ពេល ម៉ោង ដើម្បីជួយរំលឹកដល់ប្រជាពលរដ្ឋអោយអនុវត្តតាមអនុសាសន៏របស់សម្តេច គឺ ៣កុំ ៣ការពារ សំដៅទបើស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានបញ្ជាក់ថាសំភារៈ និងគ្រឿងឧបភោគបរិភោគដែលយកមកប្រគេនព្រះសង្ឃនាពេលនេះរួមមាន៖ អង្គរ ចំនួន ៥តោន មី ចំនួន ៣០កេសតូច ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកអាល់កុល ៣០លីត្រ និងម៉ាស់ ២៥០០បន្ទះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ