ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្តីពីការងារអត្តសញ្ញាណប័ណ្ណប្រភេទ១ ប្រភេទ២ ដែលអស់សុពលភាព និងឯ.អ របស់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត
March 26, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្តីពីការងារអត្តសញ្ញាណប័ណ្ណប្រភេទ ១ ប្រភេទ២ ដែលអស់សុពលភាព និងឯ.អ របស់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការនគរបាលខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៨ លោកអធិការក្រុង ស្រុកទាំង៨ លោកនាយករដ្ឋបាលសាលាខេត្ត និងអង្គភាពចំណុះសាលាខេត្ត ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ជាវ តាយ បានណែនាំដល់លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៨ បន្ទាប់ពីទទួលបានឯកសារបញ្ជីឈ្មោះពីអគ្គលេខាដ្ឋានរៀបចំការបោះឆ្នោតនេះទៅ ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវ និងត្រូវបញ្ជូនទៅតាម ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការផ្ទៀងផ្ទាត់ និងត្រូវផ្តល់ព័ត៌មានត្រឡប់មកវិញនូវបញ្ហាប្រឈមដែលកើតមាន ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ឯកឧត្ដម អភិបាល ខេត្ត បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមសហការគ្នាឲ្យបានល្អ រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវដើម្បីឲ្យការងារនេះទទួលបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ