រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ពីសប្បុរសជនានា សម្រាប់ការងារការពារ បង្ការជំងឺឆ្លងកូវីដ-១៩
March 26, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដូចខាងក្រោម÷

១.ក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក ឧបត្ថម្ភម៉ាស់ ១០,០០០ ស្រោមដៃពេទ្យ ៥,០០០គូរ អាល់កុល ៥កាន អង្ករ ២,០០០គីឡូក្រាម ទឹកបរិសុទ្ធ ១០០កេស និងមី ២០កេស។

២.សមាគមជំនួយមនុស្សធម៌កម្ពុជា-ចិន ឧបត្ថម្ភអាល់កុល ចំនួន ១០០កាន ស្រោមដៃពេទ្យចំនួន ៥,០០០គូរ និងវែនតាពេទ្យចំនួន ២០០ ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជំនួសមុខឱ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះក្រុមហ៊ុន វ៉ាងមីនដឺប្រាឌើរ (ខេមបូឌា) ឯ.ក និងសមាគមជំនួយមនុស្សធម៌កម្ពុជា-ចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីបំរើឱ្យការងារការពារ បង្ការជំងឺឆ្លងកូវីដ- ១៩ នៅខេត្តព្រះសីហនុ សកម្មភាពនេះជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

លោកស្រី សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន និងក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានជោគជ័យ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ