រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន សម្រាប់ចូលរួមចំណែកប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩
March 27, 2021 អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដូចខាងក្រោម÷

១.ក្រុមហ៊ុន ទឹកពិសាបរិសុទ្ធ បាយឈាន់សានឈាន ឧបត្ថម្ភមីចិនចំនួន ១,១៨០ កេស និងទឹកពិសាបរិសុទ្ធចំនួន ៥០០ កេស។

២.ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក ឧបត្ថម្ភម៉ាសចំនួន ៥៤ ប្រអប់ អាល់កុលចំណុះ ១០០ml ចំនួន ៣០០ដប ថង់ស្ពាយក្រោយ foodpanda ចំនួន ១០០ និងទឹកសុទ្ធចំនួន ៣០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជំនួសមុខឱ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះក្រុមហ៊ុន ទឹកពិសាបរិសុទ្ធ បាយឈាន់សានឈាន និងក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក ដែលបានជួយឧបត្ថម្ភគាំទ្រជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីបំរើឱ្យការងារការពារ បង្ការជំងឺឆ្លងកូវីដ- ១៩ នៅខេត្តព្រះសីហនុ សកម្មភាពនេះជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។

លោកស្រី សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន និងក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានជោគជ័យ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ