ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាល​ដាល​ជំងឺកូវីដ-​១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំពាមឆ្កោក ស្រុកជលគិរី
March 27, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងសហការីនៅថ្ងៃទី២៦ ខែមីនា​ ឆ្នាំ​២០២១ បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅឃុំពាមឆ្កោក ស្រុកជលគិរីខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ-​១៩នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់​​អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើ​​ប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តទៀតថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខា​ភិបាលនិងអនុវត្តឲ្យបានតាម​អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ។

ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំង​អស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយ​​បញ្ជ្រាប​ព័ត៌មានបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ