អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនដល់គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ចំនួន២៣ គ្រួសារ
March 27, 2021 អ្នកទស្សនា :

ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរដែនដី បានអញ្ជើញនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចគត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៣ គ្រួសារ

កាលពីពេលថ្មីៗមក នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

អំណោយចែកជូនលើ៣ទីតាំងតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបាន៖អង្ករ ២៥ គីឡូក្រាម, ត្រីខ ១០កំប៉ុង, ទឹកស៊ីអុីវ ០៣ដប, មុង ១, ភួយ ១, សារុង ១,ក្រមា ១, អាវយឺត ។

ឯកឧត្តម អ៊ុំ រាត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ