អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន សម្រាប់បម្រើឱ្យវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩
March 27, 2021 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត សម្រាប់បម្រើឱ្យវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក។

អំណោយមនុស្សធម៌ របស់សប្បុរសជន ដែលឧបត្ថម្ភផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖

១-លោក យ៉ាវ វាសនា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

២-លោក គ្រុយ ធារ៉ា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

៣-លោក ឡឹប ទៀង និងភរិយា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

៤-លោកឧកញ៉ា គិត ចាន់ថា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

៥-លោក ឈឹម វាន់ថៃ និងភរិយា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

៦-លោកជំទាវ ចាន់ គន្ធា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

៧-លោកជំទាវ ទិត សុខុម និងក្រុមគ្រួសារ ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និងអរគុណចំពោះ លោក លោកស្រី ជាសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងវិធានការ បង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅក្នុងខេត្ត ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបន្ត បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏មែនពិត ប៉ុន្តែរដ្ឋបាលខេត្ត ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគនេះផងដែរ។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ