អភិបាលខេត្តកណ្តាល នាំយកអំណោយកាកបាទក្រហមខេត្ត ប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន
March 28, 2021 អ្នកទស្សនា :

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីរាជការ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្ដាល រួមមាន៖ អង្ករ ១០០ប៉ាវ ស្មើនឹង៥០០០kg មី ៦០កេស ទឹកត្រី ២០យូរ ទឹកស៊ីអ៉ីវ ២០យូរ ត្រីខ ៥០យូរ ទឹកសុទ្ធ ១០០កេស អាកុល ៦០លីត្រ ម៉ាស ២៥០០បន្ទះ និងថវិកា ១០លានរៀល មកប្រគេនដល់វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ដើម្បីជាការជួយសម្រួលដល់ការផ្គត់ផ្គង់នូវចង្ហាន់សម្រាប់ព្រះសង្ឈ ក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចូលរួមក្នុងចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងជាព្រះគ្រូចៅអធិការ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន គម្រប់ខួប៦៧ ឈានចូល ៦៨ព្រះវស្សាផងដែរ។

ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមថ្វាយនូវពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន សម្ដេចព្រះឧត្តមមុនី ជា សំអាង សូមព្រះអង្គ មានព្រះសុខភាពល្អបរិបូរណ៍ រឹងមាំ ព្រះជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ដើម្បីបន្តដឹកនាំធ្វើឱ្យវិស័យពុទ្ធចក្រកាន់តែមានភាពរីកចំរើន សម្រាប់ជាទីប្រតិបត្ត និងជាទីសក្ការៈគោរពបូជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ តរៀងទៅ។

ក្នុងនាមអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យមន្ទីរធម៌ការ និងសាសនាខេត្ត ត្រូវបន្តចុះស្រាវជ្រាវស្រង់ស្ថិតិនូវចំនួនវត្តអារាមនៅទូទាំងខេត្តកណ្តាល ដែលកំពុងតែជួបការខ្វះខាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត រួចបញ្ជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំចាត់ចែងអំណោយ ជាគ្រឿងឧបភោគបរិភោគ និងបច្ចៃទៅប្រគេនដល់ ព្រះសង្ឃឱ្យបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញ វាយស្គរ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ត្រូវគោរពតាមវិធានការណ៍ «៣ ការពារ និង ៣កុំ»ជានិច្ចឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា តាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនាខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃ២៧នេះ ចំនួនវត្តដែលកំពុងតែជួបការខ្វះខាត ក្នុងវិបត្តិជំងឺកូវីដ-១៩ មានចំនួន ៥៩វត្តហើយ ជូនរដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ