ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន
March 28, 2021 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃសៅរ៍​ទី២៧ ខែមីនា ឆ្នាំ២០២១ ​ឯកឧត្តម សា្វយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​/អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតក្នុងភូមិសាស្រ្តប៉ុស្តិ៏នគរបាលការពារព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣​ ស្ថិតក្នុងស្រុកពេជ្រា​ និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ​ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ ស្ថិតនៅក្នុងឃុំដាក់ដាំ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី។

ស្ថិតក្នុងឱកាស នៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនស្ថិតនៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍សង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ​ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ និងបានឲ្យផ្នែកជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតដីទាំងអស់នោះយកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ។​ មិនតែប៉ុណ្ណោះក្នុងដំណើរនៃការចុះពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែន​ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ​ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​។

នាឱកាសនោះ ឯកឧត្តមបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលបានកាប់រុករានដីនៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិត្រូវដកហូតដីទាំងអស់នោះទុកជាដីរបស់រដ្ឋវិញ​ រីឯដីដើមស្រស់ដែលមានជនខិលខូចមួយចំនួនកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិនោះ​ ឯកឧត្តម​ បានអនុញ្ញាតឲ្យមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តធ្វើការវាស់វែងឲ្យបានគ្រប់ចំនួន​ និងធ្វើការប្រគល់ឲ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ​៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ