អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកទឹកផុស
March 31, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមស្រុក បានចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅឃុំចោងម៉ោងនិងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ។ ក្នុងនោះក្រុមការងារបានចុះបិទស្ទីគ័រ តាមទីប្រជុំជនផ្សាររមាស ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ