អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការរៀបចំទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការជុំវិញខេត្ត
April 01, 2021 អ្នកទស្សនា :

នារសៀលថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្ត​ ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ស្ថិតនៅសាលប្រជុំធំអាគា"ឃ"សាលាខេត្តស្វាយរៀង។

សូមជម្រាបជូនថា​ ចាប់ពីថ្ងៃស្អែកនេះ​ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩​ ប្រភេទ Sinovac និងប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស​ ក្នុងនោះខេត្តស្វាយរៀង​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​ ​បានរៀបចំចាក់​ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ សាលាក្រុង​-ស្រុក​ ទាំង៨ក្នុងខេត្ត​ ទៅតាមពេលវេលា​ និងទីកន្លែងដែលរដ្ឋក្រុង​ ស្រុក​ បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយគោលការស្ម័គ្រចិត្ត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ