ប្រជាពលរដ្ឋក្រីក្រប្រមាណ ៥១គ្រួសារក្នុងសង្កាត់សំរោង ខេត្តឧត្ដរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីប្រធានកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ
May 07, 2021 អ្នកទស្សនា :

(ឧត្ដរមានជ័យ)៖ នៅថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅភូមិអូរស្មាច់ សង្កាត់អូរស្មាចស្មាច់ ក្រុងសំរោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានពាំនាំនូវបណ្តាំសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនក្រុមអាជីវករដោយ ក្តីនឹករំលឹក ហើយទីណាមានទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ តែងតែមានកាកបាទក្រហមកម្ពុជា។

 ឯកឧត្ដម អភិបាលខេត្ត សូមឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ប្រជាការពារ ក៏ដូចជាមេភូមិមេឃុំ ចៅសង្កាត់ ប្រសិនបើមានចំណូលថ្មីមកតំបន់របស់បងប្អូនសូមរាយការណ៍ មកសមត្ថកិច្ច ឬអាចទាក់ទងមកឯកឧត្ដមផ្ទាល់ក៏បាន ក្នុងន័យការពារពួកគាត់មកពីតំបន់ហានិភ័យ ឬបុគ្គលដែលត្រូវបានគេចពីមណ្ឌលចិត្តាឡីស័ក យគហើយយកជំងឺមកចម្លងដល់សហគមន៍របស់យើង។ បន្ទាប់មក ឯកឧត្ដម ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។

សូមបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋចំនួន៥១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី១ កេស, ត្រីខ១០ កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា៥០.០០០ រៀល ដូចៗគ្នា ដោយឡែកបងប្អូនប្រជាការពារប្រមាណជាង១០ នាក់ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០០.០០០ រៀល ដែលប្រចាំការនៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕

 

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ