សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ឬសសីមាសម្ពោធឆ្លងព្រះវិហាថ្មី វត្តអូរជុំឧត្តមសាមគ្គី ស្ថិតនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
May 30, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃ ពុធ ០១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ឬសសីមាសម្ពោធឆ្លងព្រះវិហាថ្មី វត្តអូរជុំឧត្តមសាមគ្គី ស្ថិតនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ពិធីក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជុំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុក ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុជន បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ សូមជម្រាជូនបថា ស្រុកសំពៅលូនជាស្រុកមួយក្នុងចំណោមស្រុក ក្រុង ទាំង១៤ របស់ខេត្តបាត់ដំបង ដែលមានវត្តចំនួន១៤ និងព្រះសង្ឃមានចំនួន៩៨អង្គ អាចារ្យ គណៈកម្មាចំនួន៤០នាក់ យាយជីតាជីចំនួន ១៦នាក់ ។ វត្តអូរជុំឧត្តមសាមគ្គី បានផ្តើមកសាងឡើងក្នុងឆ្នាំ២០០២ដោយមានការផ្តួចផ្តើមពី ឧបាសក បៀន ប៊ុន ឧបាសក កៀន កុល លោកមេភូម មេឃុំ ព្រះទាំងពុទ្ធបរិស័ទបានរៀបចំកសាងវត្តនេះឡើង ហើយបាននិមន្តព្រះតេជគុណ សួន សាភឿង មកធ្វើជាចៅអធិការវត្ត ។ វត្តអូរជុំឧត្តមសាមគ្គី មានផ្ទៃដីចំនួន ២២,៥០០ ម៉ែត្រក្រឡា ។ ចំណាយសរុបសម្រាប់សាងសង់ព្រះវិហារថ្មីអស់ចំនួន ៩៩៤.០០០.០០០ រៀល និងបានបច្ច័យចូលរួមពីសប្បុរសជន មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ