រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យវឌ្ឍន:ភាពការងារប្រចាំខែ កក្កដា ឆ្នាំ២០២១
August 05, 2021 អ្នកទស្សនា :

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធទី៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី ២៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពង្រឹង វឌ្ឍនភាពការងារ ប្រចាំខែកក្កដាឆ្នាំ២០២១​ ក្រោម អធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយZoom ពី លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុកទាំង៥។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំអគាររដ្ឋបាលខេត្តមណ្ឌលគិរី៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ