ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីរាជការក្រោមឱវាទ ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៥ ក្នុងស្រុកពេជ្រាដា
August 05, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយលោក/លោកស្រី ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តចំនួន ០៥ ក្នុងស្រុកពេជ្រាដា។

លោក ញ៉ន សិទ្ធ បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនេះតែម្តង។ លោក បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះ ទៀនវស្សា ទេយ្យទាន និងទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ។

លោក ញ៉ន សិទ្ធ បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

លោក បញ្ជាក់ថា សម្ភារដែលប្រគេនជូនវត្តចំនួន ០៥ រួមមានះ ទី១ វត្តព្រហ្មសីមារ៉ាម ឃុំប៊ូស្រា ទី២ វត្តព្រះពុទ្ធមហានិម្មិតប៊ូស្រា ឃុំប៊ូស្រា ទី៣ វត្តធម្មពេជ្រតេជារាម ឃុំស្រែអំពូម ទី៤ វត្តតេះធម្មជារារាម និងទី៥ វត្តសាមគ្គីគិរីសូខារាម ឃុំក្រង់តេះ ដោយក្នុង១វត្តទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេះ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ ២ឡូ មី ២កេះ ទៀនវស្សា ២គូរ ស្លាដក់ ១ និងបច្ច័យមួយចំនួនផងដែរ។

សូមបញ្ជាក់ថា វត្តនៅស្រុកពេជ្រាដា សរុបចំនួន ០៩វត្ត ដោយឡែក នៅសល់ ០៤វត្តទៀត ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងក្រុមការងារនឹងអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន នៅព្រឹកស្អែកបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ