អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ
August 05, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមនឹងបរិក្ខារពេទ្យ ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ខណៈដែលជំងឺនេះកំពុងតែមានឆ្លងរីករាលនៅតាមសហគមន៍ក្នុងខេត្តកំពង់ចាម ទាក់ទង់នឹងព្រឹត្តការណ៍សហគមន៍២០-កុម្ភៈ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះ រួមមាន៖

១-ក្រុមហ៊ុនអភិវឌ្ឍន៍ដីលំនៅដ្ឋាន ហ៊ាឡា រៀលអ៊ីស្ទេត ម៉ាស ៥.០០០, អាល់កុល ៦០លីត្រ, ទឺកសុទ្ធ ៣០កេស, មីកំប៉ុង៥កេស និងថវិកា ១០០ដុល្លា

២-លោក ជិន មុំ និងលោកស្រី អ្ងគ៥.១២៥គីឡូក្រាម

៣-លោក កែម សូត្រូ និងលោកស្រី អាល់កុល ០៧កាន ម៉ាស ៧៥០០

៤-លោក ស្រី ចន្ថា និងលោកស្រី អាល់កុល០៦កាន និងម៉ាស ១០.០០០

៥-លោក កែម គិន និងលោកស្រី អាល់កុល ០៧កាន និងម៉ាស ៧៥០០

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ