ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកតាវែង
May 30, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកតាវែង ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្ត ។ លោក សូ វណ្ណធិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលស្រុកតាវែង ជំនួសលោក មួង ប៉ាង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ត ។ ឯកឧត្តម ថងឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីទាំងអស់នៃរដ្ឋបាលស្រុកតាវែង ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពការងារ និងផ្តល់សេវាសាធារណៈ សេវាតម្រូវការនានាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ស្របទៅតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបាននូវបទបញ្ចារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឲ្យបាននូវបទល្មើសគ្រប់ប្រភេទនៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួន ។ ទន្ទឹមគ្នានេះឯកឧត្តមក៏បានណែនាំឲ្យអាជ្ញាធរ កងកម្លាំងតាំងអស់ត្រូវសហការគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពសង្គម ទាំងមុនពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានល្អប្រសើរ។ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ