កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
May 30, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមហ៊ី ណាត អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តសរុប៤១នាក់ ស្រី៦នាក់។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាខេត្តបានពិភាក្សា និងអនុម័ត៖ -សេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត -កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត -របាយការណ៍លទ្ធផលសកម្មភាពការងារគ្រប់វិស័យ ខែឧសភា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរ លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងលោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក៏បានចូលរួមឆ្លើយបំភ្លឺសំណួរ និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ និង៤៨ផងដែរ។ ជាមួយគ្នានោះ លោកជំទាវដោក សុទ្ធាបានថ្លែងកោតសរសើរដល់អង្គភាពដល់អាជ្ញាធរខេត្តនិងអង្គភាពទាំងអស់ដែលបានបំពេញតួនាទីនិងភាកិច្ចរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសន្តិភាព ស្ថេរភាពជូនប្រជាពលរដ្ឋបានល្អប្រសើរហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្តកំពង់ឆ្នាំង។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ