អបអរសាទរ ខួបលើកទី ៦៩ ទិវាកុមារអន្តរជាតិ ០១ មិថុនា ខួបលើកទី ១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្នុងខេត្តកោះកុង
May 30, 2018 អ្នកទស្សនា :

ថ្ងៃពុធ ១ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្តី្រ និងកុមារខេត្តកោះកុង និងលោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី អបអរសាទរ ខួបលើកទី ៦៩ ទិវាកុមារអន្តរជាតិ ០១ មិថុនា ខួបលើកទី ១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ លោកស្រីអភិបាលរងខេត្តកោះកុង បានលើកឡើងថា ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ០១ មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ "រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ" ដើម្បីលើកសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេស ការពារកុមារ ពីការរំលោភបំពាន ពលកម្មកុមារគ្រប់ទម្រង់ ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ព្រមទាំងរស់នៅយ៉ាងសុខដុមរមនា ជាមួយគ្រួសារ នៅក្នុងសង្គមដែលពោរពេញដោយសន្តិសុខ៕ #កោះកុង #រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ