ពីធីបុណ្យបញ្ខុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធិផលនានា វត្តសារាយអណ្តែត ហៅវត្តសារាយ ស្ថិតនៅភូមិត្រពាំងគា ឃុំជលងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
May 29, 2018 អ្នកទស្សនា :

   ព្រឹកថ្ងៃប១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ខុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធិផលនានា វត្តសារាយអណ្តែត (ហៅវត្តសារាយ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។     សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៍សំណេះសំ ណាលជាមួយប្រជាពលរដ្ឋចូលរួមថា កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភានីតិកាលទី៤ ប្រព្រឹត្តទៅយ៉ាងរលូន ក្នុងបរិយាកាសសន្តិភាព គ្មានអំពើ ហឹង្សា និងមានលក្ខណសេរី យុត្តិធម៌ត្រឹមត្រូវ ដែលអាចទទួលយកបានទាំងអស់គ្នា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះយ៉ាងត្រចេះត្រចង់លើអសន្ន៥៨ លើ៥៨ នឹងទទួលបានសំឡេងគាំទ្រពីគណបក្សនយោបាយរបស់អង្គបោះឆ្នោតបានចំនួន ៧៦នាក់ ថែមទៀតផង ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពសេរីភាពខាងជំនឿ សាសនា លើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ការប្រតិបត្តិសាសនាផ្សេងៗដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជំរុញការកសាងវត្តអារាម និងវិហាផ្សេងៗក្លាយជាមជ្ឈមណ្ឌល នៃជីវភាពខាងស្មារតី និងសាស នា ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម ខាងផ្នែកវប្បធម៍ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការពង្រឹងសុខដុមនីយកម្ម រវាងគ្រប់សាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើង ការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ឲ្យទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លារមួយក្នុងការការពារខឿនសន្តិភាព ឯករាជភាព និងជម្រុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម  មានការរីកចម្រើនថែមទៀត ។         សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បន្តថា  រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកការអប់រំពុទ្ធិករសិក្សា ពីកម្រិតបឋមសិក្សា ដល់កម្រិតឧត្ដមសិក្សា ថែរក្សាមរតកទំនៀមទម្លាប់ប្រពៃណី ក្នុងវិស័យពុទ្ធិចក្រ បណ្ដុះបណ្ដាលធនធានមនុស្ស ធនធានព្រះសង្ឃ ប្រកបដោយចំណេះដឹង គុណធម៌ ប្រតិបត្តិធម៌វិន័យតាមពុទ្ធិបញ្ញាតិ្ត បន្តជំរុញការស្រាវជ្រាវគុម្ពី ភាសាបាលី តាមក្បួនច្បាប់ ។ រាជរដ្ឋាភិបាលបានបើកទូ លាយសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព្រះពុទ្ធសាសនា នឹងកំពុងត្រូវបានរីកចម្រើន ដូចនេះយើងចូលរួមថែរក្សាសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សយូអង្វែង ក្នុងការថែរក្សា អភិរក្សវិស័យសាសនាកាន់តែសម្បុររុងរឿងនិរន្តតរៀងទៅ ។     ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព កត្តាសន្តិភាព ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដោយការគាំទ្រ និងជំរុញការអភិវឌ្ឍន៍នៅតាមបណ្ដាវត្តអារាមនានា នៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ដែលមានវត្តចំនួន៤០ និងមានព្រះសង្ឃចំនួន ៦១១អង្គរ ព្រមទាំងបានសំណូមពរឲ្យប្រជាពលរដ្ឋ ពិសេសយុវជនចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿង ស្រវឹង ល្បែងអបាយមុខគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហឹង្សាក្នុងគ្រួសារ និងសង្គម ដែលផ្ទុយពីពុទ្ធឱវាទ និងច្បាប់សង្គម ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ