ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបប្រជុំការងារប្រចាំត្រីមាសជាមួយក្រុមអ្នកសារព័ត៌មានក្នុងខេត្ត
May 30, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើន លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំទាំងអស់ ចាំបាច់ត្រូវចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្តកំពង់ធំឲ្យបានគ្រប់គ្នា ដើម្បីមន្ទីរបញ្ជូនបញ្ជីឈ្មោះផ្ញើទៅបណ្តាអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក បានស្គាល់ និងសហការ ។ ឯកឧត្តមបានបន្ថែមទៀតថា អ្នកសារព័ត៌ ត្រូវគោរពនូវតួនាទី ភារកិច្ច និងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ រក្សានូវសេចក្តីថ្លែថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ម្យ៉ាងវិញទៀតចំពោះព័ត៌មានដែលមិនច្បាស់ ទាក់ទងនឹងមន្ទីរអង្គភាពណាមួយ ចាំបាច់ត្រូវសួរនាំពីថ្នាក់ដឹកនាំមន្ទីរអង្គភាព ឬក៏អ្នកនាំពាក្យក្នុងអង្គភាពនោះ ដើម្បីភាពច្បាស់លាស់ និងសុក្រឹតភាពនៃព័ត៌មានដែលនឹងត្រូវចុះផ្សាយ “កុំចុះផ្សាយខុសរួចហើយ បានចុះផ្សាយកែតម្រូវវិញ” បែបនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំខេត្ត ឬមន្ទីរអង្គភាព ព្រមទាំងធ្វើឲ្យមហាជនយល់ច្រឡំផងដែរ។

ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមានសិទ្ធិ ឃាត់ ឬបង្ក្រាបបទល្មើស នោះទេ គឺមានតែសិទ្ធិផ្តល់ព័ត៌មានទៅប្រធានមន្ទីរអង្គភាពជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធប៉ុណ្ណោះ ដើម្បីពួកគាត់ចាត់វិធានការចំពោះបទល្មើសទាំងនោះ ។ ឯកឧត្តមទទួលស្គាល់ថា សារព័ត៌មានគឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំាងរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក៏ប៉ុន្តែសារព័ត៌មាននោះក៏ត្រូវតែជាកញ្ចក់ដែលស្អាតល្អ មិនប្រឡាក់ វៀច ឬកោង ផងដែរ ។ ដូច្នេះហើយ អ្នកសារព័ត៌មាន ចាំបាច់ត្រូវដុះខាត់ខ្លួនឯងឲ្យល្អសិន ទើបអាចបំពេញភារកិច្ច ជាកញ្ចក់ឆ្លុះបញ្ចាំងបានល្អដល់សាធារណៈ ដើម្បីរួមគ្នារក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្ត មិនដែលចាត់ទុកបងប្អូនអ្នកសារព័ត៌ណាមួយជាសត្រូវនោះទេ ផ្ទុយទៅវិញថ្នាក់ដឹកនាំខេត្តតែងតែផ្តល់ដំណឹងដល់អ្នកសារព័ត៌មាន ចុះយកព័ត៌មានអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំ ជាប្រចាំ និងជួបប្រជុំពិភាក្សាគ្នាដើម្បីដោះស្រាយនូវរាល់បញ្ហា ដើម្បីការរីកចម្រើនទាំងអស់គ្នា ។

ចុងបញ្ចប់ឯកឧត្តម បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំទាំងអស់ ដែលបានជួយផ្សព្វផ្សាយព័ត៌មានក្នុងខេត្តកន្លងមក ហើយត្រូវបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត ឬផ្សព្វផ្សាយព័ត៌មានតាមអារម្មណ៍ ឬតាមកំហឹងជាមួយបុគ្គលណាមួយនោះទេ សូមជាព័ត៌មានរិះគន់ដើម្បីស្ថាបនា ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ