លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍គណៈប្រតិភូរអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីស្តាប់ និងផ្តល់អនុសាសន៍ ព្រមទាំងធ្វើការឆ្លើយតប ចំពោះរបាយការណ៍លទ្ធផល នៃការចុះធ្វើសវនកម្ម នៅរដ្ឋបាលខេត្តកោះកុង
May 30, 2018 អ្នកទស្សនា :

ថ្ងៃពុធ ១ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីស្តាប់ និងផ្តល់អនុសាសន៍ ព្រមទាំងធ្វើការឆ្លើយតប ចំពោះរបាយការណ៍លទ្ធផល នៃការចុះធ្វើសវនកម្ម នៅរដ្ឋបាលខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០១៧ ដោយផ្តោតលើប្រតិបតកតិការហិរញ្ញវត្ថុ ការអនុវត្តលទ្ឋកម្មសាធារណៈ ការគ្រប់គ្រងបញ្ជីវត្តមាន ដោយមានការចូលរួមពី លោកនាយករដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងចំណុះរដ្ឋបាលខេត្ត៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ