អាជ្ញាធរខេត្តរតនគិរី ប្រារព្ធខួបលើកទី ៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី ១៧ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៨
May 31, 2018 អ្នកទស្សនា :

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងទិវាខួបលើកទី ៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី ១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និង ទិវាកុមារកម្ពុជាឆ្នាំ ២០១៨ ។ ទិវាជាប្រវតិ្តសាស្រ្តខាងលើនេះប្រារព្ធធ្វើឡើងនៅបរវេនវិទ្យា ល័យសម្តេចឳ សម្តេចម៉ែ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ យុវជនសហភាពសហព័ន្ធ យុវជនកាយរិទ្ធ និងប្អូនៗ សិស្សនុសិស្សមកពពីសាលារដ្ឋនិងឯកជនសរុបប្រមាណជាង ១០០០ នាក់ ។ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងថា ទិវាខាងលើនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងរំលឹកឡើងវិញពីប្រវត្តិដ៏ជូរចត់របស់កុមារ ពិភពលោក និងកុមារកម្ពុជាតិ នាពេលកន្លងមកដើម្បីជាការចង់ចាំ និងជាមេរៀនសម្រាប់ កុមារជំនាន់នេះ និងកុមារក្រោយៗទៀត។ ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរីបានលើក ឡើងថា បច្ចុប្បន្ននេះក្មួយៗពិតជាមានសំណាងណាស់បើប្រៀបធៀបទៅនិងជំនាន់មុនៗ ដោយក្មួយៗបានរស់នៅក្នុងសុខសន្តិភាព រស់នៅក្នុងភាពសប្បាយរីករាយ មានសិទ្ធសេរី ភាពគ្រប់បែបយ៉ាង មានការថែទាំពីឳពុកម្តាយ មានការថែទាំពីសង្គម មានការថែទាំងពី រាជរដ្ឋាភិបាល និងមានឳកាសទទួលបាននូវការសិក្សារៀនសូត្រ និងជំនាញបច្ចេកទេស យ៉ាងទូលំទូលាយ ពោលគឺរស់នៅក្នុងក្តីសង្ឃឹមយ៉ាងម៉ុតម៉ាំ។ ផ្ទុយស្រលះពីកុមារក្នុង ពិភពលោកនឹងកុមារកម្ពុជាក្នុងជំនាន់មុនៗ ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ទិវាដែរប្រារព្ធធ្វើឡើងនៅថ្ងៃនេះគឺក្នុងគោលបំណងរំលឹកដល់អតីតកាលរបស់ពិភពលោកក៏ដូចជា របស់ប្រទេសកម្ពុជានៅក្នុងដំណាក់កាលដ៏ខ្មៅក្រខ្វល់ យ៉ាងទៀតទិវនេះក៏ជាការចែករំឡែកមេរៀនជីវិតសម្រាប់ក្មួយៗនិងលោកគ្រូ អ្នកគ្រូ ដើម្បីត្រិះរិះពិចារណាលើកខ្លឹមសារពិតនៃ សន្តិភាព និងសិទ្ធិសេរីភាព ដែរយើងទាំងអស់គ្នាកំពុងមានសព្វថ្ងៃនេះ ព្រោះថាសន្តិភាព សិទ្ធិសេរីភាព វាមិនមែនកើតឡើងដោយឯកឯងឡើយ ពោលគឺកើតឡើងដោយការលះបង់ ការពលីជីវិត ការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រជាជន និងយុទ្ធជន ដូចនេះយើងត្រូវនាំគ្នាថែរក្សាសន្តិភាពអោយបានគង់វង្សជារាងរហូត។ ឯកឧត្តម ថង សាវុន អភិបាលខេត្តក៏បានផ្តល់ការសន្យាផងដែរចំពោះក្មួយៗសិស្សានុសិស្សនាពេលខាង មុខនេះឯកឧត្តមនិងសិក្សាជាមួយមន្ទីរជំនាញដើម្បីធ្វើស្ពានអាកាសតូចល្មមពីលើផ្លូវជាតិ លេខ ៧៨ ទល់មុខវិទ្យាល័យសម្តេចឳសម្តេចម៉ែ ដើម្បីជាប្រយោជន៍ជូនសិស្សានុសិស្ស បានធ្វើដំណើរឆ្លងកាត់បានងាយស្រួល ក្នុងគោលបំណងបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែរកើតឡើងជាយថាហេតុ ។ ហើយនៅក្បែរអាកាសនោះក៏មានការសាងសង់បង្គន់ អនាម័យសម្រាប់ប្រើប្រាស់រួម ទាំងអ្នកធ្វើដំណើរ ទាំងទេសចរណ៍ជាតិនិងអន្តរជាតិ និងសិស្សានុសិស្សផងដែរ។ គួរបញ្ជាក់ថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើងគឺដើម្បីរំលឹកពីនយោបាយពួក ហ្វាសីសហ៊ីត្លែរ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មកាប់សម្លាប់ និង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ចំពោះមនុស្សជាតិ ជាពិសេសការសម្លាប់រង្គាលលើកុមារ និងស្ត្រី ក្នុងប្រទេស អាលឺម៉ង់។ហើយក្នុងបណ្ដាលប្រទេសនៅក្នុងពិភពលោកទិវាកុមារអន្តរជាតិនេះជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិទាំងមូលឲ្យយកចិត្តទុកដាក់ការពារ សុខមាលភាព សេរីភាព អាយុជីវិតកុមារ ការកេងប្រវ័ញ្ច លើកម្លាំងពលកម្មកុមារ និងជាទិវាសាមគ្គីអន្តរជាតិ របស់កុមារលើពិភពលោក ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ