អាជ្ញាធរខេត្តកំពង់ចាម ចុះ​ធ្វើយុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​
September 16, 2021 អ្នកទស្សនា :

នៅ​ព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២១ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត តំណាង​​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​និង​ជំងឺ​កូ​វីដ​-១៩ បាន​អញ្ជើញ​ចុះ​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ជូន​ប្រជាពលរដ្ឋ នៅ​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ និង​ផ្សា​ផ្អាវ ស្រុក​បាធាយ ដោយមាន​ចូលរួម​ពី​លោក​អភិបាលស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព ពាក់ព័ន្ធ និង​គណៈ​អាជីវករ​ផ្សា​។

លោកជំទាវ​អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ អាជីវករ ដែរ​មិនទាន់បាន​ចាក់​វ៉ាកសាំង​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​វិធាន​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ៣​កុំ ៣​ការពារ និង​២​ចូលរួម ដោយ ៣​កុំ គឺ​កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា។ ៣​ការពារ គឺ​ពាក់​ម៉ាស​ឲ្យ​ជាប់​ជាប្រចាំ​ពេលដែល​អ្នក​ជួប​ជាមួយ​អ្នកណាម្នាក់ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ។

ដោយឡែក ២​ចូលរួម សូម​បងប្អូន​ប្រជាពលរដ្ឋ កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ​ឡើងទៅ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ស្គែ​នទី​តាំង​ទប់ស្កាត់​កូ​វីដ​-១៩។ ចំពោះ​បុគ្គល​ដែលមាន​ការសង្ស័យ ឫ​បាន​ប៉ះពាល់​ដោយផ្ទាល់ ឫ​ប្រយោល​ជាមួយ​បុគ្គល​ដែល​បាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវ​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់​ចំនួន​១៤​ថ្ងៃ ឫ​លើសពីនេះ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឫខ​ល​ទៅ​លេខ ១១៥ ជាបន្ទាន់​៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ