អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងដូសទី១ ទី២ជូនប្រជាពលរដ្ឋអាយុ១៨ឡើងនិងដូសទី២ ជូនកុមារ យុវវ័យ
September 16, 2021 អ្នកទស្សនា :

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី២ ដូសទី១ជូនប្រជាពលរដ្ឋ ព្រះសង្ឃអាយុ១៨ឆ្នាំឡើង និង ដូសទី២ ជូនកុមារ យុវវ័យ នៅឃុំចំណោម និងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសចុះពិនិត្យមើលនោះ ក្នុងគោលបំណងជម្រុញដល់ក្រុមការងារចម្រុះមានអាជ្ញាធរឃុំ គ្រូពេទ្យ ដើម្បីផ្សព្វផ្សាយ ជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ គ្រប់ភូមិ គ្រប់គ្នាបានទទួលការចាក់វ៉ាក់ការពារជំងឺកូវីដ១៩។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែមដល់ព្រះតេជៈគណ ប្រជាពលរដ្ឋទូទៅទាំងអស់ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងអស់ទី១ ទី២ហើយក៍ដោយ តែត្រូវចូលរួមគោរព អនុវត្តន៍វិធានសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ