រដ្ឋបាលខេត្តពោធិ៍សាត់ ៖ ទំនាស់៧ករណី ត្រូវបានដោះស្រាយបញ្ចប់, ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សាទរចំពោះដំណោះស្រាយដ៏យុត្តិធម៌ ក្រៅប្រព័ន្ធតុលារបស់ឯកឧត្តម ម៉ៅ ធនិន
September 16, 2021 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ទំនាស់ចំនួន៧ករណីផ្សេងគ្នា របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលដោះស្រាយមិនចេញ ហើយរត់មកពឹងពាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយជាលក្ខណៈគ្រួសារនោះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាបពរ, ពួកគេបានសាទរយ៉ាងខ្លាំងចំពោះវត្តមានឯកឧត្តម ម៉ៅ ធនិន បានមកដឹកនាំក្នុងខេត្ត និងបានផ្តល់ភាពកក់ក្តៅដល់ពួកគេ ឱ្យរស់នៅដោយគ្មានភាពភ័យក្លាច ក្រោមម្លប់នៃសុខសន្តិភាពរបស់សម្តេចតេជោ។

កិច្ចសម្របសម្រួលនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវេទិកាដោះស្រាយក្តីក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងស្រុក និងភាគីដែលមានការពាក់ព័ន្ធផ្សេងទៀត។

ទំនាស់ទាំង៧ករណីផ្សេងគ្នានោះរួមមាន៖ «ទំនាស់ស្នើសុំបែងចែកទ្រព្យសម្បត្តិ, ទំនាស់ដីធ្លី, ទំនាស់បោកប្រាក់ទិញដីស្រែ ថែមទាំងយកផ្ទះទៀត, ទំនាស់បោះបង្គោលរំលោភយកដី, ទំនាស់ប្រគល់ប្រាក់គ្រប់ចំនួន តែមិនព្រមប្រគល់ដី, ទំនាស់យល់ព្រមលក់ដី តែក្រលះមិនព្រមលក់វិញ និងករណីផ្សេងៗមួយចំនួនទៀត»។

ឆ្លងកាត់ការសម្របសម្រួល និងដោះស្រាយចាប់ពីម៉ោង ៩ និង០០នាទីព្រឹក រហូតដល់ម៉ោង ២ និង០០នាទីរសៀល បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ និងទទួលយកទាំងអស់គ្នា «ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា» ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ដោយឡែកប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ត្រីខ តាំងហ៊ុន សារុង ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ