ឯកឧត្ដម​ ជា​ សុមេធី​ បានអញ្ជើញមកពិនិត្យមើល​ទីតាំង​ត្រៀម​ទទួលសម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងពិធីបញ្ចុះខ័ណ្ឌសីម៉ា ព្រះវិហារ​ និងឆ្លងសមិទ្ធផលនានា​ ក្នុងវត្តធម្មនិមិត្ត​ ហៅវត្តថ្មទឹកដាច់
June 20, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាធ​ ឆ្នាំច​ សំរឹទ្ធិ​ ស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨​ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ដាំ​ វុទ្ឋី​ អគ្គស្នងការរងនគរបាលជាតិ​ ព្រមទាំង​ឯកឧត្តម​ អភិបាល​រងខេត្ត​ លោក​ប្រធានមន្ទីរ​ពាក់ព័ន្ធ​ បានមកពិនិត្យមើល​ទីតាំង​ត្រៀម​ទទួលសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពិធីបញ្ចុះខ័ណ្ឌសីម៉ា ព្រះវិហារ​ និងឆ្លងសមិទ្ធផលនានា​ វត្តធម្មនិមិត្ត​ ហៅវត្តថ្មទឹកដាច់ ស្ថិត​នៅឃុំ គោកគង់កើត​ ស្រុកកញ្រ្ជៀច​ និងមក ពិនិត្យមើលទីតាំង​ ពិនិត្យ​ និងព្យាបាលជម្ងិឺ​ដោយឥតគិតថ្លៃ​ដោយក្រុមគ្រួពេទ្យ​ស្ម័គ្រចិត្ត​ ស​ សុខា​ ចំនួន៣០០០នាក់​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ នៅបរិវេណ​វិទ្យាល័យ​ព្រះបាទនរោត្ដម​ ឃុំកញ្រ្ចៀច​ ស្រុកកញ្រ្ជៀច​ ។​ បន្ទាប់មក​ទៀត​ ឯកឧត្ដម​ អភិបាលខេត្ត និងក្រុមការងារ​ បានពិនិត្យមើល​ផ្លូវពីរខ្សែ៖​ -ផ្លូវថែទាំផ្លូវជាលក្ខណៈខួបក្រាលក្រួសក្រហម​ ពីវត្តពោធិទង​ ឃុំកញ្រ្ចៀច​ កាត់ឃុំគោកគង់លិច​ និងឃុំគោកគង់កើត​ ស្រុកកញ្ជ្រៀច​ ខេត្តព្រៃវែង​ ទៅដល់ភូមិឈូកស​ ឃុំដូនតី​ ស្រុកពញ្ញាក្រែក​ ខេត្តត្បូងឃ្មុំ​ មានប្រវែង១៩.៤០គ.ម​ ទទឹង៦ម។​ -ជួសជុលពង្រីកផ្លូវក្រាលក្រួសក្រហម​ ផ្លូវពីភូមិត្រពាំងក្រាញ់​ ឃុំព្រាល​ ស្រុកកញ្ជ្រៀច​ ទៅភូមិជោរ៌ពីរ​ ឃុំក្រញូង​ ស្រុកកំចាយមារ​ ប្រវែង១៥.៥០គ.ម​ ទទឹង៦ម​ ស្ពានបេតុង០១កន្លែង​ ប្រវែង៣០ម​ និងដាក់លូគ្រប់ប្រភេទ​ចំនួន២៩កន្លែង​។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ