ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រម​ ប្រកាស​​ឱ្យប្រើប្រាស់​ច្បាប់​ស្តី​ពី “​វិសោធនកម្ម​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​”
January 26, 2019
ព្រះរាជក្រឹត្យ

       យោងតាមព្រះរាជក្រម​លេខៈនស/រកម/០១១៩/០០៤ ចុះថ្ងៃ​ទី​២៤​ ខែមក​រា​ ឆ្នាំ២០១៩ ដែលចុះព្រះ​ហ​ស្ថ​លេខា​ដោយ​ ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ ចេញ​ព្រះរាជក្រម​ ប្រកាស​​ឱ្យប្រើប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ដោយបានធ្វើវិសោធនកម្ម ចំពោះ​មាត្រា​១៨​ នៃច្បាប់នេះ​ ដូចតទៅ៖

មាត្រា​១៨​-ថ្មី​ បាន​សរសេរ​ថា​ ចំនួន​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ​ ត្រូវ​កំណត់​ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្ត្រ​និង​កត្តា​ភូមិសាស្ត្រ​ដូច​ខាងក្រោម​ ៖

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ មាន​ចំនួន​សមាជិក​មិន​លើស​ពី​២៧​រូប​…​ក្រុមប្រឹក្សា​ខេត្ត​មាន​សមាជិក​ពី​១៥​ដល់​២៧​រូប​…​ក្រុមប្រឹក្សា​ក្រុង​ មាន​ចំនួន​សមាជិក​ពី​១១​ដល់​២១​រូប​…​ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខណ្ឌ​ មាន​ចំនួន​សមាជិក​ ពី​១១​ដល់​២១​រូប​។​ ចំនួន​ជាក់ស្តែង​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ​ ត្រូវ​កំណត់​ដោយ​អនុ​ក្រិ​ត្យ​តាម​សំណើ​របស់​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​រយៈពេល​យ៉ាងតិច​១២០​ថ្ងៃមុន​ពេល​ផុតកំណត់​អាណ្ណត្តិ​របស់​ក្រុមប្រឹក្សា​។​ ក្នុង​ករណី​គ្មាន​អនុ​ក្រិ​ត្យ​ចែង​អំពី​ចំនួន​សមាជិក​ក្រុមប្រឹក្សា​អាណ្ណត្តិ​បន្ទាប់​ទេ​នោះ​ ចំនួន​សមាជិក​សារុប​របស់​ក្រុមប្រឹក្សា​ សម្រាប់​ក្រុមប្រឹក្សា​នីមួយៗ​ ត្រូវ​យក​តាម​ចំនួន​សរុប​ចុង​ក្រោយ​នៃ​ក្រុមប្រឹក្សា​អាណ្ណត្តិ​ចាស់​។​

       សូមបញ្ជាក់ថា វិសោធនកម្ម​ច្បាប់​នេះ​ ​ធ្វើ​ឡើងដើម្បី​ត្រៀម​រៀបចំ​បោះ​ឆ្នោត​លើក​ទី​៣​ នាថ្ងៃ​ទី​២៦ ខែ​ឧសភា ​ឆ្នាំ​២០១៩ ខាងមុខ ​ក្នុងការ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ខណ្ឌ​និង​ស្រុក​ ដែល​ជា​ការ​បោះ​ឆ្នោត​អ​សកល​ ដោយ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ក្នុង​មុខ​តំណែង​ជា​អង្គ​បោះ​ឆ្នោត​៕មុនីរម្យ

ប្រភព៖រាជរដ្ឋាភិបាល

ព័ត៌មានថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ