logo
Header Logo
News Detail
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធានានិរន្តរភាពជាតិ
2K
21-Aug-2024
National news
Link

បាត់ដំបង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។


ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍បែបនេះក្នុងឱកាសដែល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី និងពិធីសម្ពោធអគារពិសោធន៍វិទ្យាសាស្ត្រ (STEM) និងអគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម នៅសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការអប់រំប្រៀបបាននឹងរោងចក្រកែច្នៃមនុស្សឱ្យមានប្រយោជន៍ក្នុងសង្គម ឱ្យមានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបំពេញការងារតាមជំនាញ និងមានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតនូវគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបំពេញតម្រូវការរបស់សង្គមមនុស្ស ស្របតាមការវិវឌ្ឍនៃយុគសម័យបច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រទំនើប។


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង និងជំនាញទន់ ដោយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងនូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងនោះបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សីលធម៌ និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតម្រង់ទិសសម្រាប់ទីផ្សារការងារ ព្រមទាំងបានធ្វើទំនើបកម្មកម្មវិធីសិក្សា ដោយបញ្ចូលមុខវិជ្ជា STEM ក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល។

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior