

នៅរសៀលថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់ក្រុមការងារឯកសារ សម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាបន្ទប់ប្រជុំ-ព្រះវិស្ណុ (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា






