logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ ៖ ការប្រឡងមន្រ្តីពន្ធនាគារអ្នកចេះគឺជាប់ដោយសារមានសមត្ថភាពពិតប្រាកដ
146
29-Mar-2026
Sub-nation news
Link

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជន បេក្ខនារី ដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។


នៅក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីមតាកែវ ដោយមានការចូលរួមពីឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។


ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ការប្រឡងធ្វើឡើងតាមគោលការណ៍អ្នកចេះគឺជាប់ អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើរភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិមាតុភូមិ។»


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ប្អូនៗ ក្មួយៗដែលជាបេក្ខជនប្រឡងទាំងអស់គ្នាត្រូវខិតខំប្រែងក្នុងការប្រឡងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីលើកមុខមាត់គ្រួសារផង និងបានជាប់ជាមន្រ្តីក្របខណ្ឌ បម្រើការងារជាមន្រ្តីពន្ធនាគារ នៅតាមខេត្តរបស់ខ្លួន។ 


សូមជម្រាបផងដែរថា សម្រាប់មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ មាន១៧បន្ទប់ មានបេក្ខជន បេក្ខនារី ប្រឡងសរុបចំនួន ៣៩៦ នាក់ មកពីខេត្តចំនួន៣ រួមមាន៖ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងក្នុងឆ្នាំនេះ។ ក្នុងដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងតឹងរឹង និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការប្រឡងជ្រើសរើស៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior